រកឃេីញករណីកូវីដ-១៩ ១នាក់ថ្មីទៀតគាត់ជាជនជាតិខ្មែរ ធ្វេីដំណេីរពីប្រទេសហ្វីលីពីន ឆ្លងកាត់កូរ៉េខាងត្បូង
                                        5 ឆ្នាំ មុន
                                        
                                    
                                    
                                    
                                យោងតាមព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់នេះ បានឲ្យដឹងថា មានការរកឃេីញករណីបុរសជនជាតិខ្មែរម្នាក់ ដែលទេីបមកពីប្រទេសហ្វីលីពីន មានផ្ទុកវីរុសកូវីដ ១៩ ចំណែកឯអ្នករួមដំណេីរចំនួន ៦៣នាក់ទៀត ត្រូវបានត្រួតពិនិត្យដោយក្រុមគ្រូពេទ្យ និង ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ។
សូមចូលរួមប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយអាល់កុល ឬទឹកលាងដៃឲ្យបានញឹកញាប់ ដេីម្បីបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕


 
                         
                         
                                             
                                             
                                            